លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីកសិកម្មខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំឆ្លងរបាយការណ៍


ថ្ងៃទី២៥វិច្ឆកា២០១៦ នៅសាលប្រជុំ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិសាត់ បានបើកការប្រជុំ ឆ្លងរបាយការណ៏ជាមួយរដ្ឋបាល ព្រៃឈើ ដែលមានថ្នាក់ដឹកាំមន្ទីរ នាយខណ្ឌរដ្ឋបាល នាយផ្នែក នាយសង្កាត់ ទាំងអស់ចូលរួម ក្នុងនោះ ខ្ញុំបានណែនាំ ដូចខាងក្រោម:
១)ចុះពិនិត្យនិងស្រង់ទិន្ននយ័គ្រប់ដេប៉ូ និងសិប្បកម្ម ទាំងមានច្បាប់ និងអត់ច្បាប់ ព្រមទាំងធ្វើសន្និធិ ផង។
២)គ្រប់គ្រងក្នុងការដឹកជញ្ជូនគ្រប់ប្រភេទឈើ រាប់ទាំងឈើអុស ផងដែរ ។
៣)ចុះពិនិត្យគ្រប់ទីតាំងកន្លែង ស្តុកឈើឬអុស ព្រមទាំងវាស់វែង អោយបានត្រឹមត្រូវ និងច្បាស់លាស់
៤)កំណត់ចំណាំ គ្រប់មធ្យោបាយ ដឹកជញ្ជូន រួមមានឡាន គោយន្ត ម៉ូតូ (ទាំងកែច្នៃ និងមិនកែច្នៃ)។
៥)សូមស្វែងរកឈ្មោះ អាសយ័ដ្ឋាន និង មុខរបរ ពិតប្រាកដ(អាចធ្វើជាតារាង) ចំពោះ អ្នកមករកស៊ីឈើ ទាំងអស់ក្នុងដែនសមត្ថកិច្ច របស់ខ្លួួន
៦)ត្រូវកំណត់អោយបានច្បាស់ រវាងអ្នកភូមិ និង អ្នករក ស៊ីឈើ ។
៧)គ្រប់សកម្មភាព ត្រូវថតរូប
៨)កំណត់ជាផែនទី ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានសង្កាត់ និងផ្នែក ។

WhatsApp Image 2016-11-25 at 3.16.22 PM WhatsApp Image 2016-11-25 at 3.16.17 PM WhatsApp Image 2016-11-25 at 3.16.18 PM WhatsApp Image 2016-11-25 at 3.16.20 PM