ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានទទួលអង្ករចំនួន ៣តោន ដែលជាសទ្ធាជ្រះថ្លារបស់ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ ទុកជាស្បៀងសម្រាប់ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងបងប្អូនប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាក្តីកង្វង់របស់ប្រជាពលរដ្ឋ ក្រោយម៉ោងការងាររដ្ឋបាល នៅសាលាខេត្តពោធិ៍សាត់ផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលអង្ករចំនួន ៣តោន ដែលជាសទ្ធាជ្រះថ្លារបស់ព្រះសង្ឃកិច្ចកោសល យ៉ែម ហន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់
