ជាថ្មីម្តងទៀត បើទោះបីជាឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប់រវល់បំពេញភារកិច្ចនៅរាជធានីភ្នំពេញយ៉ាងណាក្តី ក៏ឯកឧត្តមបានចាត់ឲ្យក្រុមការងារ បន្តផ្តល់ស្បៀងជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយជាបឋម និងទាន់ពេលវេលា ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយផងដែរ។