ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំប្រម៉ោយស្រុកវាលវែង


ឯកឧត្តម ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំប្រម៉ោយ

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សឃុំប្រម៉ោយ។

អង្គសន្និបាទនេះ ត្រូវបានធ្វើឡើងនៅបរិវេណស្នាក់ការបក្សឃុំប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា ប្រធានក្រុមការងារចុះជួយស្រុកវាលវែង ប្រធាន អនុប្រធានគណបក្សឃុំស្រុក ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិឃុំជិត៤០០នាក់។ ទន្ទឹមនឹងនោះ ក៏មានការបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំប្រម៉ោយ ចំនួន ១៦នាក់ ដោយជ្រើសរើសតែ ៥នាក់ផងដែរ។

WhatsApp Image 2017-01-11 at 9.39.52 AM WhatsApp Image 2017-01-11 at 9.39.54 AM WhatsApp Image 2017-01-11 at 9.39.55 AM WhatsApp Image 2017-01-11 at 9.39.59 AM WhatsApp Image 2017-01-11 at 9.40.01 AM WhatsApp Image 2017-01-11 at 9.40.03 AM WhatsApp Image 2017-01-11 at 9.40.06 AM WhatsApp Image 2017-01-11 at 9.40.10 AM WhatsApp Image 2017-01-11 at 9.40.15 AM WhatsApp Image 2017-01-11 at 9.40.18 AM WhatsApp Image 2017-01-11 at 9.40.20 AM WhatsApp Image 2017-01-11 at 9.40.23 AM WhatsApp Image 2017-01-11 at 9.40.33 AM WhatsApp Image 2017-01-11 at 9.41.59 AM WhatsApp Image 2017-01-11 at 9.42.34 AM WhatsApp Image 2017-01-11 at 9.42.41 AM WhatsApp Image 2017-01-11 at 9.42.49 AM WhatsApp Image 2017-01-11 at 9.43.03 AM WhatsApp Image 2017-01-11 at 9.43.08 AM WhatsApp Image 2017-01-11 at 9.43.20 AM WhatsApp Image 2017-01-11 at 9.43.43 AM