ឯកឧត្តម ម៉ៅ ធនិន និង លោកជំទាវ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឳកាសបុណ្យកាន់បិណ្ឌ


ឯកឧត្តម ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធីបានជួបសំណេះសំណាលនិងជូនអំណោយមួយចំនួនដល់មន្ត្រីរាជការសាលា

ខេត្តពោធិ៍សាត់ប្រមាណ១៧០នាក់ក្នុងឳកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលជាថ្ងៃបុណ្យប្រពៃណីខ្មែរ នារសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ នៅសាលប្រជុំសាលា

ខេត្តពោធិ៍សាត់។ ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នាដូចជាគ្រួសារតែមួយ និង ដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារក្នុងឳកាសបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំ

បិណ្ឌប្រពៃណីខ្មែរនេះ ឯកឧត្តម និង លោកជំទាវបានរៀបចំនូវអំណោយជូនដល់មន្ត្រីរាជការប្រមាណ ១៧០ នាក់ក្នុងម្នាក់ៗទទួលបានអង្ករដំណើប ០៥គីឡូក្រាម,

សណ្តែកបាយ ០២គីឡូក្រាម សារុង០១ និង ថវិកា ចំនួន ១០០.០០០រៀល(ដប់មឺុន) គឺជាអំណោយផ្ទាល់របស់ឯកឧត្តម និងលោកជំទាវ។
ជួបជុំមន្ត្រីសាលាខេត្ត មន្ត្រីសាលាខេត្ត ឯកឧ.ជូនអណណោយ១ ឯកឧ.ជូនអំណោយ ឯកឧ.ជួពមន្ត្រីសាលាខេត្ត ឯកឧ.មានប្រសាសន៍