នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដឹកនាំប្រតិភូ បន្តចុះពិនិត្យ សកម្មភាព ដាក់ប្រព័ន្ធលូរំដោះទឹក ដែលមានមុខកាត់ ០,៦០ម៉ែត្រ ត្រង់ចំណុចផ្លូវលេខ ២០៥ មានប្រវែងជាង ៥០០ម៉ែត្រ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ដែលបានស្ថាបនាដោយមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត ជិតរួចរាល់ហើយ ។
ក្នុងខណៈនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានឲ្យ លោកប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត និង អាជ្ញាក្រុង រៀបចំស្ថាបនារង្វង់មូល ត្រង់ចំណុចច្រមុះជ្រូក ឲ្យបានរួចរាល់មុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ ៕