អំណោយរបស់លោកឧកញ៉ា សៀ សុភ័ក្រ ត្រូវបានឯកឧត្តមម៉ៅ ធនិន ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ


អំណោយរបស់ លោកឧកញ៉ា សៀ សុភ័ក្រ អគ្គនាយកក្រុមហ៊ុន អេ.ជី.អេស គ្រុប (AGS Groups) តាមរយៈលោក មឿន សាម៉េត ប្រធានសមាគមគ្រិស្តបរិស័ទខេត្តពោធិ៍សាត់ ត្រូវបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតស្បៀង ចំនួន ២៥០គ្រួសារ ដែលមកពី ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ នៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ។
អំណោយសមាគមគ្រិស្តបរិស័ទកម្ពុជា ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតស្បៀង ចំនួន ២៥០គ្រួសារ ក្នុងក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ៦កំប៉ុង និង ថវិកា ១ម៉ឺនរៀល ។

យាយៗ សមាជិកទទួលអំណោយ ឯកឧ.កំពុងចែក ឯកឧត្តមមានប្រសាសន៍ អំណៅយដល់ជនក្រីក្រ