ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតចុះជួយព្យាបាលប្រជាជនក្រុងពោធិ៍សាត់ដោយឥតគិតថ្លៃ


ដោយមានការចងសម្ព័ន្ធមេត្រីភាពដ៍ល្អផូរផង់ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនវៀតណាម ក្នុងនាមជាមិត្តជិតខាងគ្នាយូរមកហើយនោះ កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥ គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តដុងថាប់ ដឹកនាំដោយ លោក វ៉ មិនហ៊ុង បានអញ្ជើញមកពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ ។ ពិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណ សាលាបឋមសិក្សាព្រៃញី សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និង លោក ខូយ ឌីប្រធានមន្ទីរសុខាភិបាលខេត្តផងដែរ ។
គួរបញ្ជាក់ផងដែរថារវាងខេត្តដុងថាប់ប្រទេសវៀតណាម ជាមួយខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា បានចងសម្ព័ន្ធមេត្រីភាព និង មានទំនាក់ទំនងគ្នាបានល្អប្រសើរជាយូរណាស់មកហើយ ទាំងថ្នាក់ដឹកនាំ ក៍ដូចកងកម្លាំងប្រដាប់អាវុធ ក្នុងការផ្ដល់ឲ្យគ្នានូវក្ដីស្រឡាញ់រាប់អាន និង ការជួយគ្នាទៅវិញទៅមក ។
ជាក់ស្តែងក្នុងថ្ងៃនេះ ក្រុមគ្រូពេទ្យវៀតណាម បាននឹងកំពុងពិនិត្យព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ ប្រមាណជាង ៦០០នាក់រួចមកហើយ ដែលមានរយៈពេល ០៤ថ្ងៃ ។

គ្រូពេទ្យ គ្រូពេទ្យថតរួម ប្រជាជន ពេទ្យកំពុងព្យាបាល ពេទ្យកំពុងព្យាល១ ពេទ្យមកព្យាបាល ពេទ្យស្មគ្រចិត្ត ពេទ្យស្មគ្រចិត្ត១