ឯកឧត្តមខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូគណៈកម្មាធិការរណសិរ្យវៀតណាម


គណៈប្រតិភូគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តដុងថាប់ ដឹកនាំដោយ លោក វ៉ មិនហ៊ុង អញ្ជើញជួបសម្តែងការគួរសម ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង មន្ទីរជំនាញជុំវិញខេត្ត ក្នុងខណៈចុះមកពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ នាល្ងាចថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។
គួរបញ្ជាក់ផងដែរថា ការពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ មានរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៥ ដោយចុះទៅតាមបណ្ដាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ។ ជាក់ស្តែងក្នុងថ្ងៃនេះក្រុមគ្រូពេទ្យវៀតណាម បាននឹងកំពុងពិនិត្យព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ ប្រមាណជាង ៧៥០នាក់រួចមកហើយ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

12009729_1657064294583350_8531623681956766173_n 12115533_1657064344583345_5180225938295003434_n 12122390_1657064194583360_2958120119363105569_n 12188924_1657064094583370_704718855553446317_n 12191459_1657064284583351_3773465188413148616_n 12193717_1657064297916683_8021531528008809933_n ក្រុមប្ឹក្សាខេត្ត វ៉ មិន ហុង ឯឧ.ខូយ សុខា ឯឧ.ទទួលការស្វាគមន៍