ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៥នេះបានអញ្ជើញទៅចែកស្រូវពូជដល់ប្រជាពលរដ្ឋ
ចំនួន ២៥០ គ្រួសារ មកពីឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឯកឧត្តម សៅ ដារឿន អភិបាលស្រុកបាកាន បានអោយដឹងថា ក្នុងឆ្នាំ ២០១៥ នេះ ក្នុងស្រុកបាកាន អនុវត្តផែនការដាំដុះស្រូវបានចំនួន១០៣%
ក្នុងផែនការឆ្នាំ៤៧.០០០ ហិតកា អនុវត្តជាក់ស្តែងបានចំនួន៤៧៩.០០០ ហិកតា។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចែកស្រូវពូជនេះ គឺជាជំហានទី២ ហើយក្នុងការបង្ក បង្កើនផលនៅ
ក្នុងស្រុកបាកាន ដោយកាលពីការដាំដុះលើកទី១ ស្រុកបាកានបានអនុវត្ត លើសផែនការទៅទៀត។ ការដែលប្រជាពលរដ្ឋ អាចអនុវត្តការដាំដុះ ដោយទទួលបានទិន្នផលលើសផែនការ ដោយសារក្នុងខេត្ត
ពោធិ៍សាត់ទាំងមូល ទទួលបាននូវសមិទ្ធិផលខ្នាតយក្ស ផ្នែកធារាសាស្ត្រ ពីសម្តេចតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រីនៃកម្ពុជាចំនួនពីរគឺ៖ទំនប់ធារាសាស្រ្តលេខ៣និងលេខ៥ដែលមានសមត្ថភាពស្តុកទឹកសម្រាប់ស្រោចស្រពប្រមាណ៥០លាន ម៉ែត្រគូប និងទ្វារទឹកចំនួន០២ កន្លែងទៀត គឺទ្វារទឹកដំណាក់អម្ពិល និងទ្វារទឹកចារឹក ដែលមានសមត្ថភាពស្រោចស្រព ផ្ទៃដីស្រែចំនួន ប្រមាណ១០ម៉ឺនហិកតា។ គូសបញ្ជាក់ផងដែរ ប្រជាពលរដ្ឋ
ចំនួន២៥០គ្រួសារ ទទួលបានស្រូវពូជចំនួន៤០គីឡូក្រាម និងសារុងចំនួន០១ក្នុងមួយគ្រួសារ៕