ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុង ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ (ភូមិខ្ញុំគ្មានសម្រាម) ដែលរៀបចំឡើងដោយ មន្ទីរបរិស្ថានខេត្ត សហការជាមួយសាលាក្រុង មន្ទីរទេសចរណ៍ខេត្ត មន្ទីរអប់រំខេត្ត ដែលមានអ្នកចូលរួមជាង ៣០០នាក់ នាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅលើបុរីវប្បធម៌កោះសំមាស និង បន្តចុះធ្វើសកម្មភាព តាមដងផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្នុងខេត្ត ។
គោលបំណង នៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ គឺដើម្បីជម្រុញ និង បំផុសទៅដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករទាំងអស់ឲ្យចូលរួមទាំងស្មារតី សម្ភារៈ ក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងក្រុង ក៏ដូចនៅជនបទ ឲ្យកាន់តែប្រសើរឡើង ៕