ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវទៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និង ប្រជាពលរដ្ឋ អញ្ជើញចូលរួមសប្បាយរីករាយ ឲ្យបានច្រើនកុះករ នៅលើបូរីវប្បធម៌កោះសំពៅមាស នារាត្រី ថ្ងៃទី ២៤-២៥-២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណីខ្មែរយើង ។
ការអំពាវនាវនេះ នៅក្នុងឱកាស ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តម ម៉ក់ រ៉ា, ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីក្រុមការងារ ចុះពិនិត្យសកម្មភាពរៀបចំសោភណ្ឌភាព លម្អភ្លើងព័ណ៌ នៅបូរីវប្បធម៌កោះសំពៅមាស កាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីឲ្យសាកសម្យ ជាមុខមាត់របស់ខេត្ត ដែលកន្លងមក ទទួលបានរង្វាន់ផ្ការំដួល ២ទង និង ជាទីក្រុងស្អាតផងដែរ ៕
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអំពាវដល់មន្ត្រីរាជការកងកំលាំងទាំង៣និងប្រជាពលរដ្ឋទូទាំងខេត្ត អញ្ជើញចូលរួមសប្បាយរីករាយលើបុរីវប្បធម៌កោះសំពៅមាសឲ្យបានច្រើនកុះករ
