ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលទើបប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិថ្មី ត្រូវខិតខំបន្តអនុវត្ត តួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យល្អប្រសើរជាងមុន ពិសេសសកម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀន និង អំពើរចោរកម្ម លើមុខសញ្ញាដែលនៅសេសសល់ ត្រូវឡើងដូចភ្លៀងរលឹម ។
ការលើកឡើងនេះ នៅក្នុងឱកាសពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្កិមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន ៤៥នាក់ នារសៀលថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំរបស់ស្នងការដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយឯក ដួង សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាង ឯកឧត្តមនាយឧត្តមសេនីយ អគ្គស្នងការនគរបាលជាតិ ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានផ្តាំផ្ញើរដល់កងកំលាំនគរបាលឲ្យខិតខំបន្តអនុវត្តន៍តួនាទីភារៈកិច្ច
