នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៥នៅសាលប្រជំុរបស់គណៈកម្មាធិកាគណបក្សស្រុកក្រគរខេត្តពោធិ៍សាត់ស្ថិតក្នុងឃុំអន្លង់ត្នោតមានរៀបចំពិធីបង្សុកូលដោយនិមន្តព្រះសង្ឃចំនួន៨៣ អង្គ និងគោរពវិញ្ញាណក្ខន្ធសម្តេចអគ្គធម្មពោធិសាល ជា សុីម ។វត្តមានដ៏ក្រៀមក្រំនោះមានៈ ឯឧ.កែវ រតនៈប្រតិភូរាជរដ្ឋាភិបាល ប្រធានអគ្គនាយកអគ្គសនីយ៍កម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ លោកប្រធានគណកម្មាធិការបក្សស្រុក ព្រមទាំងសមាជិក សមាជិកា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សកងកំលាំងប្រដាប់អាវុធទាំង៣យាយជីតាជសរុបមានចំនួន ១២៣៥ នាក់ ។