ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ និង អាជ្ញាធរស្រុក ក្រុង ដោយផ្តោតសំខាន់ទៅលើអំពើរចោរកម្ម ឃាតកម្ម គ្រឿងញៀន និង រួមគ្នាអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច ។
ឯកឧត្តម បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។