ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែង អភិបាលរងនៃគណ:អភិបាលស្រុកកណ្តៀង នារសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ នៅបរិវេណសាលាស្រុក ដោយមានការចូលរួមពី ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ និង អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ និង មន្រ្តីរាជការជុំវិញស្រុកជាច្រើននាក់ ។