លោក William A. Heidt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព របស់សហរដ្ឋអាមេរិក ដែលទើបចូលកាន់មុខតំណែងជាផ្លូវការនៅកម្ពុជា អញ្ជើញជួបពិភាក្សាការងារ និង សិក្សាស្វែងយល់ពីសក្តានុពលរីកចម្រើន ដែលមាននៅក្នុងខេត្តពោធិ៍សាត់ ជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦។