ជនរួមជាតិជាទីស្រឡាញ់!


តាំងពីមុន និងក្រោយរំដោះប្រទេសពីរបប ខ្មែរក្រហម ប៉ុលពត រូបខ្ញុំតែងតែនៅរួមសុខរួមទុក្ខបម្រើជនរួមជាតិអោយបានរស់នៅក្នុងសន្តិភាពរហូតមកទល់សព្វថ្ងៃ។ អ្វីដែលខ្ញុំចង់បានខ្លាំងបំផុតនោះគឺប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ និងសប្បាយរីករាយក្នុងគ្រួសារ ជាមួយជីវភាពរស់នៅកាន់តែប្រសើរឡើង។ ទន្ទឹមនិងនោះ គឺខ្ញុំចង់ឃើញយុវជនខ្មែរ កាន់តែមានឱកាសច្រើនក្នុងការសិក្សា ការប្រកបការងារ និងការចូលរួមក្នុងសង្គមជាតិ។ មានអ្នកនយោបាយជាច្រើន ដែលបាននិយាយនិងសន្យាអោយតែពិរោះស្តាប់ រីឯការអនុវត្តន៍គឺផ្ទុយស្រឡះ។ នៅក្រោមម្លប់សន្តិភាពនេះហើយ ទើបប្រទេសយើងបានកសាងនូវសមិទ្ឋផលជាតិជាច្រើន ដែលពេលនេះបានធ្វើអោយកម្ពុជាយើងក្លាយទៅប្រទេសស្មើមុខមាត់លើឆាកអន្តរជាតិ។ យើងត្រូវរួមគ្នាថែររក្សាការពារសន្តិភាពអោយនៅគង់វង្ស។
ខ្ញុំសុំអរគុណជនរួមជាតិ និងយុវជនទូទាំងប្រទេស ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្ររូបខ្ញុំក្នុងការដឹកនាំ ប្រទេសជាតិយើងអោយកាន់តែរីកលូតលាស់ទៅមុខ៕

12593903_941734552541709_1889451729238215345_o 12491966_941733812541783_1779279197137607823_o 12493602_941733792541785_1397846262546445094_o 12525213_941733809208450_6602303537062787390_o