មន្ត្រីកងរាជអាវុធហត្ថទាំងថ្នាក់ខេត្ត ស្រុក ក្រុង និង ស្នាក់ការសន្តិសុខ ដែលមានមូលដ្ឋាននៅក្នុងខេត្តទាំងអស់ ត្រូវជម្រុញ និង បង្កើនសកម្មភាពការងារបន្ថែមទៀត ដោយធ្វើយ៉ាងណារក្សាការពារសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋ នៅក្នុងតំបន់គោលដៅរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ដើម្បីបង្ការទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ។
នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាស សំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និង ពលទាហានកងរាជអាវុធហត្ថខេត្ត ក្នុងពិធីប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ ២០១៥ និង ផ្សព្វផ្សាយទិសដៅឆ្នាំ ២០១៦ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នាព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ ។
នៅក្នុងខណៈនោះដែរ ឯកឧត្តមបានជូនវត្ថុកំដរដៃ សម្រាប់អង្គភាពរួមមាន ៖ អង្ករ ១ តោន សាំង ១០០០លីត្រ និង ថវិកា ២លានរៀល ព្រមទាំងចែកជូនជាសារុងម្នាក់មួយ ដល់មន្រ្តីកងរាជអាវុធហត្ថខេត្តជាង ២០០នាក់ នាពេលនោះផងដែរ ៕