ព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦ នៅសាលប្រជុំគណបក្សប្រជាជនស្ថិតក្នុង ភូមិ អូរចំបក់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំផ្សព្វផ្សាយអំពីខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្តិទីV ក្រោមអធិបតីភាពៈ
ឯកឧត្តម ស៊យ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់,
ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ,
ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
សមាភាពអញ្ជើញចូលរួមមានៈ
ឯកឧត្ត លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់ ក្រុមការងារបណ្តាមន្ទីរ អង្គភាព ចុះជួយ ឃុំ, សង្កាត់
លោក លោកស្រីមកពី គណៈកម្មាធិការគណបក្សស្រុក , ក្រុង សរុបមានចំនួន ៩៤០ នាក់ ។