ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញបិទប្រជុំបូកសរុបលទ្ធផលការងារ អប់រំ យុវជន និង កីឡា ឆ្នាំសិក្សា ២០១៤-២០១៥ និង លើកទិសដៅ ឆ្នាំសិក្សា ២០១៥-២០១៦ ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និង កីឡា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ បន្ទាប់ពីបានដំណើរការ រយៈពេល ២ថ្ងៃ នៅក្នុងសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់ ។
នៅក្នុងខណៈនោះ ឯកឧត្តម បានចែកជូនវត្ថុកំដរដៃ នូវសារុងម្នាក់មួយ ដល់លោកគ្រូ អ្នកគ្រូ ២៤០នាក់ នាពេលនោះផងដែរ ៕