ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៥ ឯកឧត្តម ស៊ុយ សែម និង លោកជំទាវ ជា ខេងស៊ុយ សែម បានរៀបចំពិធីសំណេះសំណាលជួបជំុបងប្អូនប្រជាពលរដ្ឋ ញាតិមិត្ត ក្នុងភូមិកំ
ណើតដែលស្ថិតនៅ ភូមិបន្ទាយយួន ឃំុស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ឯកឧត្តម និង លោកជំទាវ មានប្រសាសន៍ថា គាត់តែងតែមានការនឹករលឹកជានិច្ចមកដល់
បងប្អូន តែគួរឲ្យស្តាយពំុមានឳកាសជួបជំុគ្នាសោះ ហើយក៏មិនអាចទៅជួបផ្ទាល់តាមផ្ទះបងប្អូនម្នាក់ម្តងៗបានដែរ មានតែជួបគ្នារួមដូចថ្ងៃនេះទើបមានភាពងាយស្រួល។
នៅក្នុងកម្មវិធីជួបជំុនេះ បន្ទាប់ពីការសំណេះសំណាលចប់សព្វគ្រប់ ក៏មានរៀបចំម្ហូបអាហារ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រមាណជាង ១០០០ នាក់ បានហូប
ចុកជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។