ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី រ៉ែ និងថាមពលដឹកនាំគណៈប្រតិភូក្រសួង និងគណៈកម្មការទី៩នៃរដ្ឋសភាចុះពិនិត្យទីតាំងអាជីវកម្មរ៉ែមាស


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូក្រសួង និង គណៈកម្មការទី៩នៃរដ្ឋសភាជាតិ អញ្ចើញចុះផ្ទាល់ដល់ទីតាំង ដើម្បីត្រួតពិនិត្យ និងស្ដាប់បទបង្ហាញលំអិត ស្ដីពីគម្រោងធ្វើអាជីវកម្មរ៉ែមាសនៅខេត្តរតនគិរី របស់ក្រុមហ៊ុនចំនួន២ គឺៈ
– ក្រុមហ៊ុន ANGKOR GOLD CORP (មកពីប្រទេសកាណាដា)
– ក្រុមហ៊ុន MESCO GOLD (មកពីប្រទេសឥណ្ឌា)
ក្នុងនោះដែរ ក្រោយពីបានស្ដាប់បទបង្ហាញ និងត្រួតពិនិត្យគម្រោងជាក់ស្ដែង របស់ក្រុុមហ៊ុនទាំង២ គណៈកម្មការទី៩នៃរដ្ឋសភា ដែលមានទាំងគណបក្ស ប្រជាជន CPP និង គណបក្សសង្គ្រោះជាតិ CNRP បានគាំទ្រ និងជំរុញអោយរាជរដ្ឋាភិបាលកម្ពុជា អោយផ្ដល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស ដល់ក្រុមហ៊ុនផងដែរ ព្រោះគម្រោងរបស់ក្រុមហ៊ុនមានប្រព័ន្ធការងារល្អតាមបទដ្ឋានបច្ចេកទេស និងបានសិក្សាយ៉ាងល្អិតល្អន់នាំអោយមានការអភិវឌ្ឍល្អប្រសើរ ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
——————-
កាលបរិច្ឆេទ : ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៦
ទីកន្លែង : ខេត្តរតនគីរី

12573840_1078748825479427_8186063048423071291_n 12592180_1078748742146102_1774641177217980156_n 12644889_1078748842146092_7033054893891802379_n 12654142_1078748692146107_3488720031419819875_n 12662628_1078748695479440_5967953233736858346_n 12670297_1078749392146037_5588141666574759448_n 12644889_1078748842146092_7033054893891802379_n - Copy 12573840_1078748825479427_8186063048423071291_n - Copy 12592180_1078748742146102_1774641177217980156_n - Copy