ឯកឧត្តម កែវ រតនៈ សហការី និង ក្រុមយុវជន CPP អបអរបុណ្យនៃក្តីស្រលាញ់អន្តរជាតិដោយចុះធ្វើអនាម័យផ្សារសាមគ្គីក្រគរ និងស្តាប់ ពិភាក្សា និងដោះស្រាយបញ្ហាជូនបងប្អូនអាជីវកររបស់ផ្សារផង។ ការសំអាតនេះធ្វើនៅទាំងក្នុង និងក្រៅបរិវេណផ្សារដោយមានការជួយគាំទ្រពីកងនគរបាលពន្លត់អគ្គីភ័យខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនអាជីវករផងដែរ។ ឯឧ បានស្វែងយល់ពីការប្រឈមផ្នែកអនាម័យទាំងក្នុងផ្សារ និងក្រៅផ្សារដែលត្រូវការការសិក្សានិងមានដំណោះស្រាយបន្ថែមសម្រាប់រយៈពេលយូរអង្វែង។ ឯឧ បានថ្លែងអំណរគុណដោយស្មោះដល់ក្រុមការងារ និងជាពិសេសយុវជន យុវនារីដែលស្ម័គ្រចិត្តអបអរបុណ្យ Valentine’s Day តាមរយៈការងារជួយសហគមន៍ជាផលប្រយោជន៍សាធារណៈដ៏ប្រពៃនេះ។ ស្រុកក្រគរ ល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ។