ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៌ គណៈប្រតិភូគណៈកម្មាធិការជំនាញយោធភូមិភាគទី៩ ក្រុងកិនថើ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត ។
ការអញ្ជើមករបស់គណៈប្រតិភូគណៈកម្មាធិការជំនាញយោធភូមិភាគទី៩ ក្រុងកិនថើ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ គឺដើម្បីជួបសំណេះសំណាល និង ជូនពរថ្នាក់ដឹកនាំគណៈជំនាញខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។