លោក ប៉ាន់ មរកត បច្ចុប្បន្នប្រធានមន្ទីរស្តីទី ត្រូវបានតែងតាំង ជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមប្រកាសលេខ ១៩៥ប្រ.ក ប.ស្ថ ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦ របស់ក្រសួងបរិស្ថាន ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង មានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ ។