បន្ទាប់ពីពិធីចែកអាវភ្លៀង ជូនដល់កងទ័ពជួរមុខ ការពារបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះសម្របសម្រួល និង ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាព និង ជឿជាក់បំផុត រវាងភាគីទំនាស់៣ ផ្សេងៗគ្នា នៅសាលប្រជុំសាលាស្រុកវាលវែង ។
ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំង៣ ផ្សេងៗគ្នា និង សាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ចំណាយពេលវេលា របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕