ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦នេះ បានមានប្រសាសន៍ថា ដើម្បីឲ្យមានភាពសុក្រិត


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៦នេះ បានមានប្រសាសន៍ថា ដើម្បីឲ្យមានភាពសុក្រិត ដោយគ្មានប៉ះពាល់ដល់សតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ លោកសំណូមពរឲ្យក្រុមហ៊ុនទាំង ១៤ទូទាំងខេត្ត ដែលមានអាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវដូរនាឡិកាស្ទង់ថ្មី (កុងទ័រថ្មី) ឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ដោយមានការពិនិត្យត្រឹមត្រូវ តាមស្តង់ដារតែមួយ ពីអាជ្ញាធរអគ្គិសនីកម្ពុជា ។

ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសឯកឧត្តម អញ្ជើញបើកកិច្ចប្រជុំរកដំណោះស្រាយ អំពីបញ្ហានាឡិកាស្ទុង (កុងទ័រ) ដើរខុសប្រក្រតី ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា ប្រធានមន្ទីរជំនាញ អភិបាលក្រុងស្រុក ប្រធានក្រុមហ៊ុនអគ្គិសនី និង មន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ ។

13267888_1739872476302531_4002869227000252416_n 13240512_1739872399635872_8056710050688186230_n 13244875_1739872402969205_5740576236442564298_n 13255934_1739872396302539_3162088050614729706_n 13256004_1739872566302522_4995781146974988080_n 13256044_1739872479635864_6838565740371074588_n 13256245_1739872556302523_3482062224069460028_n 13265956_1739872482969197_4717171153859960840_n