ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី១២ឆ្នាំទី២អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់


ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឱ្យឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៨-មិថុនា-២០១៦ នៅសាលប្រជុំសាលាខេត្ត ។

នៅក្នុងកិច្ចប្រជុំនេះ បានអនុម័តលើសេចក្តីព្រាងរបៀបវារៈ ចំនួន ៨ គឺ ៖
១-ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១១ ឆ្នាំទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍
ប្រចាំខែឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត៣-អនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី២
៤-ពិនិត្យ និង អនុម័តសេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៧-២០១៩ របស់ខេត្តពោធិ៍សាត់
៥-ពិនិត្យ និង អនុម័តសេចក្តីព្រាង ស្តីពីការបែងចែកតួនាទីភារកិច្ច និង របៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តពោធិ៍សាត់៦-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៧-បញ្ហាផ្សេងៗ…៨-ពិនិត្យ និង អនុម័តស្នើសុំតែងតាំង ការផ្លាស់ប្តូរ និង ប្រគល់ភារកិច្ចជូនមន្ត្រីរាជការ (រដ្ឋបាលសាលាខេត្ត ុមន្ទីរអប់រំយុវជន និង កីឡាខេត្ត មន្ទីរវប្បធម៌
និង វិចិត្រសិល្បៈខេត្ត មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្ត មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និង មន្ទីរកសិកម្មខេត្ត ។

13419220_281816898837064_5943827337466350154_n 13346602_281817095503711_2877245435447701070_n 13346788_281817052170382_4333794536693290007_n 13346860_281817108837043_8293142551312062550_n 13346898_281816935503727_2397277283988407127_n 13394016_281817018837052_8962713514604036808_n 13406979_281816952170392_5256814726188679946_n 13407009_281816875503733_3158750675110249373_n 13413584_281816855503735_1376550744353897173_n 13418682_281816835503737_264610853851784156_n