នៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំភូមិ សង្កាត់ យុវជន និង ថ្នាក់ដឹកនាំក្នុងក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំសណ្ឋាគារ ខេ អឹម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ៖ បដិវត្តន៍ព័ណ៌នឹងនាំឲ្យមានការបង្ហូរឈាម ហើយវាបំផ្លាញដល់សន្តិសុខជាតិ សេចក្តីសុខ និង ទ្រព្រសម្បត្តិប្រជាពលរដ្ឋ
ឯកឧត្តម បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ប៉ុន្តែជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និង ដល់សន្តិសុខជាតិបានឡើយ
សមាជិក សមាជិកា ចូលរួមចំនួន ២០៤នាក់ ស្រី៤៩នាក់។