លោកវរអគ្គានុរក្សថ្នាក់លេខ១ អៀ អៀម អត្ថលេខ០០៨៤ ត្រូវបានតែងតាំងជាប្រធានពន្ធនាគារ ខេត្តពោធិ៍សាត់ តាមប្រកាសលេខ ៤៤៩១ប្រ.ក ចុះថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមអគ្គានុរក្ស ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និង ឯកឧត្តម ពេជ ហន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើននាក់ផងដែរ ។
ក្នុងឱកាសនោះក៏មានពិធីបំពាក់ឋានន្តរស័ក្តិ មន្ត្រីពន្ធនាគារ ចំនួន ៥១រូប ក្នុងនោះវរអគ្គានុរក្សថ្នាក់លេខ១ ចំនួន ០៤រូប, វរអគ្គានុរក្សថ្នាក់ លេខ២ ចំនួន ១១រូប, វរអគ្គានុរក្សថ្នាក់លេខ៣ ចំនួន ០៦រូប, អគ្គានុរក្សថ្នាក់លេខ១ ចំនួន ០៣រូប, អគ្គានុរក្សថ្នាក់លេខ២ ចំនួន ០៥រូប, អនុរក្សថ្នាក់លេខ១ ចំនួន ០៩រូប, អនុរក្សថ្នាក់លេខ២ ចំនួន ០៤រូប និង អនុរក្សថ្នាក់លេខ៣ ចំនួន ០៩រូប ៕