ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៦នៅទីស្នាក់ការយុវជនខេត្តពោធិ៍សាត់ បានបើកការជួបជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងក្រុមការងារយុវជនថ្នាក់
កណ្ដាលទទួលបន្ទុកតំបន់៣និងក្រុមការងារយុវជនគណបក្សខេត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សខេត្ត
ពោធិ៍សាត់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលទទួលបន្ទុកតំបន់៣ រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី
និងយុវជនក្រុងជាច្រើនរូបទៀត ។