ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីឆ្លង និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ចេតិយតម្កល់អដ្ឋិធាតុជនរងគ្រោះដែលបានស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ពល ពត នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៦ នៅវត្តច័ន្ទរង្សី ហៅវត្តរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។