ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេល ១៥ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលមានក្បាលដីទាំង ៧ភូមិ គឺភូមិកំពង់ក្របី ភូមិព្រែកតាវង ភូមិកញ្ជើបាយដាច ភូមិវត្តពោធិ៍១ ភូមិអូរបាក្រង និង ភូមិទួលចារ ក្នុងឃុំអន្លង់វិល មកពិនិត្យ និង ធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ នៅបរិវេណវត្តពោធិ៍ ស្ថិតក្នុងភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ជាច្រើននាក់ផងដែរ ។