ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយ លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ ព្រមទាំងអាជ្ញាធរក្រុង-ស្រុក បានអញ្ជើញចុះធ្វើការសម្របសម្រួល និង ដោះស្រាយបញ្ចប់សំណូមពរប្រកបដោយជោគជ័យ រវាងបងប្អូនកម្មករជាង ១០០នាក់ ជាមួយក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) ខូប-អិលធីឌី Vanny Bio-Reserch (Cambodia) Corp-Ltd ដែលមានការទាមទារចង់បានប្រាក់ពលកម្មបន្ថែម នារសៀលថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦ នៅបរិវេណក្រុមហ៊ុន ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។