លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់កន្សែងដល់កាយរឹទ្ធប្អូន មកពីសាលាបឋមសិក្សាពោធិ៍សាត់ ស្ថានីយ៍ ព្រៃញី លលកស ក្នុងក្រុងពោធិ៍សាត់ សរុបប្រមាណ ២១៥នាក់ ក្នុងគោលបំណង គឺរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឲ្យមានសក្តានុពលពេញលេញ ខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសង្គម និងផ្លូវជំនឿសាសនា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកសហគមន៍តាមមូលដ្ឋានរស់នៅ ក្នុងសហគមន៍ជាតិ និងអន្តរជាតិ។
ពិធីបំពាក់កន្សែង ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីតំណាងមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត ព្រមទាំងប្អូនៗដែលជាកាយរឹទ្ធិប្អូន និងកាយរឹទ្ធិរៀមច្បងជាច្រើននាក់ផងដែរ។