ព្រឹកថ្ងៃទី ២២-កក្កដា-២០១៦ រដ្ឋបាលក្រុងពោធិ៍សាត់បានបើកកិច្ចប្រជុំ ស្តីពីការកំណត់ និងរៀបចំសំណើរគម្រោងវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៧-២០១៩រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ លើគ្រប់វិស័យ ក្រោមអធិបតីភាព៖
-លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់
-លោក ប៊ុង តាំងឡាយ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងទទួលបានការសម្រប សម្រួលដោយលោក ជា សាវឿន ទីប្រឹក្សាអភិវឌ្ឍសមត្ថភាពខេត្ត ។