ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ដែលជាអ្នករស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងផ្តល់សេវាសាធារណៈជូនពួកគាត់ ជាពិសេសជម្រុញឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា ទៅតាមគោលការណ៍កំណត់របស់រដ្ឋ ក្នុងនាមជាឳពុកម្តាយ ឬជាក្រុមគ្រួសារតែមួយ។
ការជម្រុញបែបនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឱកាសឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង ដោយមានការចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបប្រមាណ ២ពាន់នាក់។