ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្ដល់ពូជស្រូវខាបួន ចំនួន ៧តោន ជូនប្រជាកសិករក្នុងឃុំអូរសណ្តាន់ក្នុងស្រុកក្រគរ


ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានផ្ដល់ពូជស្រូវខាបួន ចំនួន ៧តោន ជូនប្រជាកសិករក្នុងឃុំអូរសណ្តាន់ ចំនួន ៣៥០គ្រួសារ ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត គឺក្នុងមួយគ្រួសារ ទទួលបានស្រូវខាបួន ចំនួន ២០គីឡូក្រាម សម្រាប់ចាប់ផ្ដើមធ្វើស្រូវរដូវវស្សា ឲ្យបានទាន់ពេលវេលា។

ពិធីនេះត្រូវបានធ្វើឡើង នៅបវិវេណវត្តពុទ្ទ្រាម ស្ថិតក្នុងឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

13775879_1767917866831325_8648021012612009765_n 13631530_1767917670164678_1503970407738173082_n 13645162_1767917623498016_3458411227697403318_n 13654129_1767917676831344_8860682267051192970_n 13669809_1767918000164645_4611556504621037359_n 13680770_1767917706831341_4199980347858830949_n 13680834_1767917966831315_9001397085672358993_n 13686607_1767917620164683_612280386502724276_n 13769390_1767917870164658_2236555297511101646_n 13769604_1767917616831350_1557920796259972361_n 13770237_1767917663498012_5432511335877217079_n 13775440_1767917910164654_6279311098265864762_n