នៅព្រឹកថ្ងៃដដែលនេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារស្ទឹងត្រែងរួចមក ខ្ញុំបានចុះមកសួរសុខទុក្ខនិងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលបានមកតាំងទីលំនៅថ្មីនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីពួកគាត់ត្រូវបានផ្លាស់ប្តូរទីលំនៅពីតំបន់ដែលត្រូវបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែងនេះ។
ថ្វីត្បិតតែកន្លែងទីតាំងភូមិថ្មីនេះ ទើបតែបង្កើតឡើងក៏ពិតមែន តែរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់រៀបចំនូវហរដ្ឋារចនាសម្ព័ន្ឋមួយចំនួនដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាដើម ដែលជាតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ប្រជាពលរដ្ឋរស់នៅទីនេះគឺទទួលបានផ្ទះឈើ ឬ ផ្ទះថ្មទៅតាមការជ្រើសរើសរបស់ពួកគាត់ផ្ទាល់។