សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះ


នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នេះ ក្រោយពេលអញ្ជើញវិលត្រឡប់មកពីពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹង ត្រែងរួចហើយ សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញបន្តដំណើរឆ្ពោះមកកាន់ខេត្តក្រចេះជាបន្តទៀត ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តី្តរាជការផង និង បន្តពិនិត្យសមិទ្ឋផលនានា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។

ជានិច្ចជាកាល ពេលអញ្ជើញធ្វើដំណើរឆ្លងកាត់ខេត្តក្រចេះ សម្តេចតេជោ តែងតែឈប់ចូលថ្វាយបង្គំព្រះសង្ឃ និងព្រះគ្រូរបស់ សម្តេច នៅវត្តបុស្សមាលី ហៅវត្តបុសលាវ ស្ថិតនៅក្នុងភូមិ បុសលាវ ឃុំបុសលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ។ សម្តេចតេជោ បានឈប់នៅទីអារាមនេះ ហើយបានប្រារព្ឋពិធីបុណ្យបង្សុកូលប្រគេនជូនព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូបីបាច់ថែរក្សាសម្តេចតេជោផ្ទាល់កាលពីសម្តេចនៅវ័យកុមារសិក្សារៀនសូត្រនៅវត្ត។ ព្រះគ្រូ គឹម ច្រែង បានទទួលអនិច្ចធម្ម នៅថ្ងៃច័ន្ទ៩កើត ខែ អស្សុជ ឆ្នាំម្សាញ់ ឯកស័ក ព.ស ២៥៣៣ ត្រូវនឹងថ្ងៃទី៩ តុលា ឆ្នាំ ១៩៨៩ ដែលគិតមកដល់ពេលនេះមានរយៈពេល២៧ឆ្នាំហើយ៕

13256120_1060479397333890_8571932709309991225_n 13592229_1060479534000543_2459167380195905860_n 13654152_1060479400667223_2540422907546352035_n 13654235_1060479617333868_8798798208783825701_n 13654245_1060479297333900_7181627936163707368_n 13669600_1060492563999240_8468617503467857384_n 13669654_1060479574000539_5349210671447109589_n 13680996_1060479530667210_7121063023739880093_n 13769626_1060479300667233_5867652405266273274_n 13775438_1060478987333931_3319019537376184578_n 13775439_1060479077333922_2921227885845864955_n 13782165_1060478934000603_1703506936220836878_n 13872719_1060479404000556_5719148143403736953_n 13872872_1060479537333876_4293694827265328493_n 13876237_1060479294000567_3811082256329936679_n 13876380_1060479110667252_1027095950802661210_n 13876522_1060479624000534_1438186354899541950_n