នៅរសៀលថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០១៦នេះ ឯកឧត្តម ខូយ សុខា បានដឹកនាំគណៈកម្មការ ត្រួតពិនិត្យ សំណង់ គណបក្សប្រជាជន កម្ពុជា ខេត្ត
ពោធិ៍សាត់ ដែលកំពង់សាងសង់យ៉ាងមមាញឹក គិតមកទល់ពេលនេះ សំរេចបានប្រហែល ៤០% ហើយ សំណង់កាន់តែខ្ពស់ ការក៏ កាន់តែលំបាកជាងមុន។ឯកឧត្តម បានណែនាំក្រុមជាងឲ្យយកចិត្តទុកដាក់ ដល់គុណភាព សោភ័ណភាពសំណង់ ទាំងពេលវេលាសាងសង់ ឲ្យបានឆាប់តាមផែនការ ទន្ទឹមនោះឯ.ឧ បានណែនាំដល់ប្រធានក្រុមជាងឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព ពលកម្មរបស់កម្មករ ព្រោះ ពី១ ថ្ងៃទៅ១ ថ្ងៃ សំណង់កាន់តែខ្ពស់ហើយ ។