នារសៀលថ្ងៃទី02-08-2016 លោកជំទាវ ជា ខេង តំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល ឯ.ឧ ខូយសុខា ប្រធាន ក្រុមប្រឹក្សាខេត្ត បាន អញ្ជើញ ជាអធិបតី ក្នុង ពិធី បូជាសព ព្រះតេជគុណ តាន់ ហេ នៅវត្ត ហង្សាបីតិ ហៅវត្ត ព្រែកស្តី ស្ថិតក្នុង សង្កាត់ លលកស ក្រុង ពោធិ៍សាត់ ។ អញ្ជើញចូលរួម ក្នុងពិធីនេះដែរ មានថ្នាក់ដឹកនាំមួយចំនួន ព្រមទាំង ពុទ្ធបរិស័ត ជាញាតិសណ្តាន នៃសពយ៉ាច្រើន ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ជា ខេង ស៊ុយ សែម លោកមានចិត្ត សណ្តោសប្រណីដល់
កូនប្រសារ និងចៅៗនៃសព ដោយផ្តល់ថវិកា មួយចំនួន ដើម្បីទុកធ្វើជាដើមទុនរកសុីចិញ្ចឹមជីវិតផងដែរ។ ព្រះតេជគុណ តាន់ ហេ ប្រសូត នៅថ្ងៃ០៩ ខែធ្នូ ឆ្នាំ ១៩៣២ សុគត ថ្ងៃ ៣០ ខែ កក្កដា ឆ្នាំ ២០១៦ វេលាម៉ាង៦ និង៥០នាទីល្ងាច ក្នុងជន្មាយុ៨៤ព្រះវស្សា។