ភ្នំពេញ ៖ អនុស្សរណៈ អគ្គិសនីកម្ពុជា ជាមួយ ប៊្លូ មេឌា ហ្វីម ខេមបូឌា
Memorandum of Agreement between Electricite du Cambodge and Blue Media Films (Cambodia).
នៅរសៀលថ្ងៃទី ០៦ កញ្ញា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម ខេមបូឌា និង អគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងលើការផលិត និងផ្សព្វផ្សាយវីដេអូឯកសារ របស់អគ្គិសនីកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
តាមរយៈអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម ខេមបូឌា នឹងធ្វើការផ្គត់ផ្គង់ការផលិតខ្សែវីដេអូឯកសារ វីដេអូស្ពត គំនូរជីវចល ព័ត៌មានផ្សេងៗ និងផ្សព្វផ្សាយស្តីអំពីអគ្គិសនីកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំ ។
ក្រុមហ៊ុន ប៊្លូ មេឌា ហ្វីម ខេមបូឌា បានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអគ្គិសនីកម្ពុជាជាយូរមកហើយ និងបានផលិតភាពយន្តឯកសារមួយ ចំនួនជូនអគ្គិសនីកម្ពុជាផងដែរ។
អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបន្តរឹតចំណង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យបានរឹងមាំជាងនេះទៀត សំដៅសម្រេចឲ្យបានលទ្ធផលជាផ្លែផ្កា និងជោគជ័យនៅថ្ងៃខាងមុខ។
ប៊្លូ មេឌា ហ្វីម គឺជាក្រុមហ៊ុន ដែលផ្តល់នូវសេវាកម្ម និងផលិតផល ផ្នែកប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងគុណភាព ភាពច្នៃប្រឌិតខ្ពស់ និងក្រមសីលធម៌។