លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ត្រូវបានផ្ទេរភារកិច្ចថ្មី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ ដែលបានផ្ទេរភារកិច្ចទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបវិញ។
ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ជាផ្លូវការ ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ផ្កាយ៤ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត៕