នាព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ អមដំណើរដោយលោកស្រី ម៉ែន អភិបាលរងនៃគណៈអភិបាលក្រុង
ពោធិ៍សាត់ និងមន្ត្រីក្រោមឳវាទ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈភិបាលខេត្តពោធិ៍សាត់ ទៅជូនជនទុរគត និងជនចាស់ជរារួមមានៈ១ លោកយាយ អ៊ុត ភឿង អាយុ ៥៦ ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន ២ លោក យាយ វ៉ែន សម អាយុ ៨៧ ឆ្នាំ រស់នៅភូមិ លាវ ៣ លោក យាយ ចឹក រឿម អាយុ ៥៧ ឆ្នាំ រស់នៅភូមិស្វាយមាស ក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម ទឹកតរី ទឹកស៊ីអ៊ីវ និងថវិកាចំនួន ៥០០០០(ប្រាំមឺុនរៀល)។