#ស្រុកបាកានខេត្តពោធិ៍សាត់
បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល់ជាមួយសមាជិកសមាគមអតីតយុទ្ធជន ស្រុកបាកាន ឯកឧត្តម ស៊ុយ សែម រួមនិង លោកឧកញ៉ា វិញ ហ៊ួរ បានបន្តដំណើរចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងសម្រាប់សាងសង់ឈាបនដ្ឋានថ្មីមួយក្នុងវត្តមុនី ដែលស្ថិតនៅក្នុងបរិវេណវត្តមុនី ឃុំត្រពាំងជង
គួររំលឹកដែរថា ការសាងសង់ឈាបនដ្ឋានថ្មីមួយក្នុងវត្តមុនី គឺជាការសំណូមពរដោយផ្ទាល់របស់ប្រជាពលរដ្ឋ សុំអោយឯកឧត្តម ស៊ុយ សែមជួយកសាង កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងជង។