នៅព្រឹកថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និង អង្គភាពមន្ទីរជំនាញដែលមានការពាក់ព័ន្ធ រួមជាមួយកងកំលាំងប្រដាប់អាវុធទាំង ៣ ផងនោះបានចុះទៅត្រួតពិនិត្យ និង ដោះស្រាយអំពីបញ្ហាទំនាស់
ដីធ្លីរវាង ក្រុមហ៊ុនរតនវិសាល ជមួយប្រជាពលរដ្ឋមកពី ឃំុអន្លង់ត្នោត កំពង់ហ្លួង អន្សាចំបក់ និង ឃំុក្បាលត្រាច ជាមួយប្រជាពលរដ្ឋចំនួន ៦៣ គ្រួសារ
នៅត្រង់ចំណុចទន្សាយពង ភូមិខ្លាក្រពើ ឃំុអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ ។