ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខអាជីវករផ្សារ


បងប្អូនអាជីវករលក់ដូរនៅក្នុងផ្សារពោធិ៍សាត់ជាច្រើននាក់បានលើកបញ្ហាដែលប្រឈមជាកង្វល់របស់ពួកគាត់ពាក់ព័ន្ធទៅនឹងដំបូលផ្សារភ្លៀងសាចចូលតាមប្រហោងស្លាបព្រិលប៉ះពាល់ដល់អ្នកលក់ដូរ និងបានសំណូមពររៀបចំសណ្តាប់ធ្នាប់ កុំឲ្យមានអ្នកលក់ក្នុង មានអ្នកលក់ក្រៅ និងសុំឲ្យក្រុមហ៊ុនដឹកជញ្ជូនសម្រាម ប្រមូលសម្រាមឲ្យបានឆាប់រហ័សដើម្បីផ្សារមានសោភ័ណ្ឌភាព។ការលើកឡើងរបស់បងប្អូនអាជីវករគឺនៅពេលដែលឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តបាននាំមន្ត្រីសាលាក្រុង និង ក្រុមការងារចុះពិនិត្យស្ថានភាពលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារពោធិ៍សាត់នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៥។

ម៉.២ ម៉.៣ ម៉.៤ ម៉.ជួបអាជីវករ ម៉.ជួបអាជីវករ១