ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល ដែលបម្រើការងារ នៅមន្ទីរពេទ្យបង្អែកបាកាន មណ្ឌលសុខភាពបឹងខ្នារ ស្រុកប្រតិបត្តិបាកាន និងមណ្ឌលសុខភាពតាលោ ជាពិសេសប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភាព ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋ ក្នុងស្រុកបាកាន ឯកឧត្តម ម៉ៅ ធនិន បានផ្តល់ជូនវត្ថុកំដរដៃ ជាសារុងម្នាក់មួយ ឧបត្ថម្ភដល់ស្ត្រីដែលកំពុងសម្រាលកូន នៅមន្ទីរពេទ្យបង្អែកបាកាន សារុង២ និងថវិកា ៤០ម៉ឺនរៀល ឧបត្ថម្ភស្ត្រីដែលត្រៀមសម្រាលកូន នៅមណ្ឌលសុខភាពតាលោ សារុង២ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងបន្តចុះសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ជូនបងប្អូនអាជីវករផ្សារតាលោផងដែរ។